JM Eco-Home
គេហដ្ឋានដែលកាន់តែប្រសើរ


សតវត្សទី 21 នេះត្រូវបានកំណត់ទិសដៅជាសតវត្សនៃ  Eco Health មានតម្លៃទីផ្សារ 10 ទ្រីលាន RMB នៅក្នុងប្រទេសចិន ជាមួយនឹងសក្តានុពលឥតដែនកំណត់នៅជុំវិញពិភពលោក។ JM ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យឧស្សាហកម្មសុខាភិបាល គឺជាក្រុមហ៊ុនទីមួយនៅក្នុងពិភពលោកដែលផ្តោតសំខាន់លើគោលគំនិតនៃប្រព័ន្ធសុខភាពបរិស្ថានវិទ្យា។ ប្រព័ន្ធ Eco-Home របស់ JM គឺជាផលិតផលដែលកើតចេញពីគំនិតមួយនេះ។


ស្របពេលដែលបច្ចេកវិទ្យាទំនើបនៅតែបន្ត ការស្វែងរកតុល្យភាពរវាងមនុស្ស និងធម្មជាតិកំពុងតែកើនឡើងយ៉ាងលំបាក។ ប្រព័ន្ធ Eco-Home របស់ JM ដែលមានផលិតផលច្រើនសម្បូរបែប មានគោលបំណងស្តារឡើងវិញនូវតុល្យភាពនេះ និងបង្កើតបរិស្ថានវិជ្ជមានមួយ ជាបរិស្ថានរស់សម្រាប់អតិថិជនរបស់ JM និងក្រុមគ្រួសាររបស់ពួកគេ។


JM បាននាំមកនូវគោលគំនិត eco-health ក្នុងឆ្នាំ 2011 ហើយបានដឹកនាំការសិក្សាពីភូមិអាយុវែង Bama Longevity Village។ ចាប់ពីពេលនោះមក អ្នកវិទ្យាសាស្រ្តរបស់យើងបាននិងកំពុងធ្វើការងារនេះដើម្បីស្វែងរកចម្លើយសម្រាប់ភាពអាថ៌កំបាំងនៅពីក្រោយបាតុភូតអាយុវែង Bama៖ ព្រះអាទិត្យ ទឹក ខ្យល់ ចំណីអាហារ និងម៉ាញ៉េទិច។ JM ចង់កសាងបរិស្ថានមួយដែលមានធាតុទាំងអស់នេះ ហេតុដូច្នេះយើងអាចនាំយក Bama មកផ្ទះរបស់យើងបាន។



សួនឧស្សាហកម្ម QiaoLin




បច្ចេកវិទ្យាទំនើបបានក្លាយជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍតួនាទីឈានមុខគេរបស់  JM នៅក្នុងឧស្សាហកម្មសុខភិបាលសកល។  លើសពីលើ  ក្រុមស្រាវជ្រាវ  &  អភិវឌ្ឍនៅជុំវិញពិភពលោក  JM ក៏បានវិនិយោគក្នុងលើសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយនៅទីក្រុងណានជីង ប្រទេសចិន។ ដោយចាប់ផ្តើមក្នុងឆ្នាំ 2014 គម្រោងដែលមានតម្លៃ  50  លានដុល្លារអាមេរិកនេះ  នឹងក្លាយជាបេះដូងនៃអាជីវកម្មសកលរបស់  JM ដោយផ្តល់ការគាំទ្រចំពោះផលិតផល  Eco-Home។  ជាមួយនឹងទំហំជាង  7,800  ម៉ែត្រការ៉េ សួនឧស្សាហកម្មនេះគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ 2016។



SELECT SITE